តើនិស្សិត គួរផ្ដើមការងារបែបណា ដើម្បីអោយមានប្រសិទ្ធិភាព និងឱកាសការងារល្អៗនាពេលអនាគត?
តើនិស្សិត គួរផ្ដើមការងារបែបណា ដើម្បីអោយមានប្រសិទ្ធិភាព និងឱកាសការងារល្អៗនាពេលអនាគត? ជាធម្មតាក្នុងវិស័យការងារ ពិតជាជំរុញអោយយុវជន និងនិស្សិតដែលស្ថិតក្នុងការសិក្សាមហាវិទ្យាល័យ មានសមត្ថភាពគ្រប់គ្រាន់ ដោយឆ្លងកាត់ចំនេះដឹងទាំងក្នុង និងក្រៅសាលា បទពិសោធន៍ ជំនាញ និងវិជ្ជាជីវៈ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារការងារ។ ដោយហេតុផលបែបនេះ មានគន្លឹះមួយចំនួន ដែលយុវជនយើងអាចយកមកប្រើប្រាស់ ដើម្បីឈោងចាប់ឱកាសល្អៗក្នុងវិស័យការងារនាពេលខាងមុខ។ ១. ស្វែងរកការងារស័្មគ្រ និងការងារសង្គម ទាំងក្នុងសង្គម និងបរិបទការងារផ្សេងៗ សំបូរទៅដោយការងារដែលកំពុងជ្រើសរើស សិស្ស និងនិស្សិតអោយធ្វើការបង្វឹកខ្លួនមុនឈានចូលវិស័យការងារពេញលេញ ក៏ដូចជាការងារស្ម័គ្រចិត្តនានា ដើម្បីអោយយុវជនបានទទួលនូវបទពិសោធន៍ថ្មី និងការអនុវត្តជាក់ស្ដែងព្រមទាំងបានបណ្ដុះគំនិតយុវជនអោយចេះស្រលាញ់សង្គម បរិស្ថាន និងការអប់រំ។ ២. ស្វែងរកការងារហាត់ការ និងការផ្ដល់ឱកាសការងារមិនទាមទារបទពិសោធន័ ក្នុងការចាប់ផ្ដើមការងារក្នុងជំនាញដែលខ្លួនកំពុងរៀន ខ្ញុំមិនលើកទឹកក្នុងការថ្លឹងថ្លែងទៅលើប្រាក់ខែ រឺកម្រៃដែលទទួលបានពីការងារនោះទេ តែបើខ្វះខាតជីវភាព សូមធ្វើការងារណាក៏បានក...