តើនិស្សិត គួរផ្ដើមការងារបែបណា ដើម្បីអោយមានប្រសិទ្ធិភាព និងឱកាសការងារល្អៗនាពេលអនាគត?

តើនិស្សិត គួរផ្ដើមការងារបែបណា ដើម្បីអោយមានប្រសិទ្ធិភាព និងឱកាសការងារល្អៗនាពេលអនាគត?

ជាធម្មតាក្នុងវិស័យការងារ ពិតជាជំរុញអោយយុវជន និងនិស្សិតដែលស្ថិតក្នុងការសិក្សាមហាវិទ្យាល័យ មានសមត្ថភាពគ្រប់គ្រាន់ ដោយឆ្លងកាត់ចំនេះដឹងទាំងក្នុង និងក្រៅសាលា បទពិសោធន៍ ជំនាញ និងវិជ្ជាជីវៈ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារការងារ។​ ដោយហេតុផលបែបនេះ​ មានគន្លឹះមួយចំនួន ដែលយុវជនយើងអាចយកមកប្រើប្រាស់ ដើម្បីឈោងចាប់ឱកាសល្អៗក្នុងវិស័យការងារនាពេលខាងមុខ។
១. ស្វែងរកការងារស័្មគ្រ និងការងារសង្គម
ទាំងក្នុងសង្គម និងបរិបទការងារផ្សេងៗ សំបូរទៅដោយការងារដែលកំពុងជ្រើសរើស សិស្ស និងនិស្សិតអោយធ្វើការបង្វឹកខ្លួនមុនឈានចូលវិស័យការងារពេញលេញ​ ក៏ដូចជាការងារស្ម័គ្រចិត្តនានា ដើម្បីអោយយុវជនបានទទួលនូវបទពិសោធន៍ថ្មី និងការអនុវត្តជាក់ស្ដែងព្រមទាំងបានបណ្ដុះគំនិតយុវជនអោយចេះស្រលាញ់សង្គម បរិស្ថាន និងការអប់រំ។
២. ស្វែងរកការងារហាត់ការ និងការផ្ដល់ឱកាសការងារមិនទាមទារបទពិសោធន័
ក្នុងការចាប់ផ្ដើមការងារក្នុងជំនាញដែលខ្លួនកំពុងរៀន ខ្ញុំមិនលើកទឹកក្នុងការថ្លឹងថ្លែងទៅលើប្រាក់ខែ រឺកម្រៃដែលទទួលបានពីការងារនោះទេ តែបើខ្វះខាតជីវភាព សូមធ្វើការងារណាក៏បានក្នុងរយះពេលខ្លី ឬមានរយះពេលច្បាស់លាស់ ព្រោះរាល់ការចាប់ផ្ដើមការងារនោះ គឺយុវជន និងនិស្សិតត្រូវតែត្រៀមចិត្ត និងខួរក្បាលស្រូបយកចំនេះដឹង បទពិសោធន៍ ជាជាងគិតគូរដល់ប្រាក់ខែដែលនឹងទទួលបានតិចស្របនឹងសមត្ថភាពយើងទើបតែចាប់ផ្ដើម។ ត្រូវចងចាំថាចំនេះដឹងមានតម្លៃណាស់ បើយើងមានជំនាញ និងបានឱកាសហាត់ការដែលមិនទាមទារបទពិសោធន៍នោះ ជាឱកាសដ៏ធំក្នុងការរៀនសូត្រនូវភាពពិតនៃការងារ បរិបទមនុស្ស ។ដែលទាំងនេះអាចជាកូនសោរចាក់រកក្ដីស្រមៃ និងការចាប់ផ្ដើមការងាររបស់យើងនាពេលអនាគតក៏ថាបាន​។
៣. ការហ្វឹកហាត់ចំនេះដឹង​ ជំនាញ និងការគិត
ចំនេះដឹង ជំនាញ និងការគិត គឺតែងតែផ្សារភ្ជាប់ទៅនឹងយុវជនដើម្បីទទួលបាន ប្រសិទ្ធិភាពក្នុងអនុវត្តការងារ។​តួយ៉ាង យុវជន និងនិស្សិតគួរបង្កើន និងបង្កើតនូវចំនេះដឹងដែលយើងមានដូចជា៖ ភាសា កុំព្យូទ័រ ការទំនាក់ទំនង ការអនុវត្តការងារផ្សេងៗ។​ ដែលការហ្វឹកហាត់ទាំងនោះពិតជាជួយជម្រុញអោយយើងបានត្រៀមខ្លួនការតែច្បាស់ក្នុងការឈោងចាប់ឱកាសការងារ។
៤. ប្រឹក្សាជាមួយអ្នកដ៏ទៃ
មុនឈានចូលវិស័យការងារ យុវជនគួរតែយល់ដឹងពីបទពិសោធន៍ និងស្ថានភាពការងារពីអ្នកដ៏ទៃខ្លះៗដូចជា លោកគ្រូ អ្នកគ្រូ សស្រ្តាចារ្យ បងប្អូន រៀបច្បង និងមនុស្សដែលយើងអាចពិភាក្សាពាក់ព័ន្ធនឹងការងារដែលយើងចង់ធ្វើបាន​​ ។​រាល់ការពិភាក្សាសុទ្ធតែបង្ហាញនូវគន្លឹះផ្សេងៗនិងល្អៗ ក្នុងភាពពិតនៃការងារ និងចំនេះដឹងដែល​យើងអាចរៀនសូត្រ ព្រមទាំងត្រៀមខ្លួនបានយ៉ាងមុតមាំ ក្នុងការកសាងទំនុកចិត្ត និងពោរពេញដោយសមត្ថភាព។
ចំនុចខ្លីៗខាងលើ សម្រាប់យុវជន សិស្ស និងនិស្សិត គួរតែពិចារណាក្នុងការត្រៀមខ្លួនអោយបានមុនស្ថានភាពការងារឈានចូលមកដល់។​​ ជាពិសេសយុវជនយើង ពិតជាបានត្រៀមខ្លួនទាំងផ្លូវកាយ ចិត្ត ចំនេះដឹង ព្រមទាំងបទពិសោធន៍ខ្លះៗ ដើម្បីប្រជែងក្នុងទីផ្សារការងារ និងពោរពេញដោយថាមពល និងធនធានដូចទំពាំងស្នងឬស្សីក្នុងប្រទេសជាតិ។

Comments

Popular posts from this blog

Koh Kong Cloudy mountains