KOH KONG PROVINCE

 



តំបន់​ទេសចរណ៍​​នៅ​​ខេត្ត​កោះកុង

កោះកុងៈ កោះកុង មាន​តំបន់​ទេសចរណ៍​ជាច្រើន​ ដែល​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​នេះ និង​មកពី​ខេត្ត​ក្រុង​ផ្សេងៗ​ទៀត​និយម​ទៅ​លេង​កម្សាន្ត។ តំបន់​ទេសចរណ៍​ទាំងនោះ​មាន​ដូចជា រមណីយដ្ឋាន​ព្រៃ​កោងកាង​ បាងកាយ៉ាក ឃុំ​ពាមក្រសោប ទឹកជ្រោះ​តាតៃ ទឹកជ្រោះ​តាប៉ន និង​តំបន់​ច្រកទ្វារ​អន្តរជាតិ​កម្ពុជាថៃ​ ចាំយាម។
បាងកាយ៉ាក​ ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ឆ្នេរសមុទ្រ​នៃ​ព្រៃ​កោងកាង​ ដែល​ស្ថិត​នៅក្នុង​ឃុំ ​ពាមក្រសោប ​ស្រុក​មណ្ឌលសីមា ​ខេត្ត​កោះកុង​ និង​មាន​ផ្ទះសំណាក់​លម្ហែកាយ​តាម​របៀប​ម៉ូតែល​ ដោយ​ផ្ទះ​នីមួយៗ​នៅ​ដាច់​ពី​គ្នា​ ខ្លះ​មាន​បន្ទប់​មួយ​ ខ្លះ​មាន​ពីរ​បន្ទប់​ សង់​ឡើង​នៅលើ​ផ្ទៃទឹក​ តាម​ចន្លោះ​ដើម​កោងកាង​ និង​មាន​បំពាក់​ដោយ​ម៉ាស៊ីន​ត្រជាក់​ ទូទឹកកក​ទៀត​ផង​។​
ប៉ុន្តែ​អ្វី​ដែល​ទាក់ទាញ​ជាង​នេះ នៅពេល​រាត្រី​ចូល​មក​ដល់​ ពិសេស​នៅ​រដូវ​ប្រាំង ភ្ញៀវទេសចរ​ទាំងឡាយ​ដែល​ភាគច្រើន​ជា​ជនបរទេស ក្រៅពី​ទស្សនា​នៅពេល​ថ្ងៃ​រួច​ហើយ​នោះ ​នៅពេល​រាត្រី​ គេ​បាន​នាំគ្នា​ជិះ​ទូក​កាត់​ព្រៃ​កោងកាង​មើល​ពន្លឺ​អំពិលអំពែក​ហាក់បី ​ដូច​ហ្វូង​តារា​រយពាន់​នៅលើ​មេឃ​ ដែល​ទិដ្ឋភាព​បែប​នេះ​កម្រ​បាន​ឃើញ​វា​ណាស់​ ពោល​គឺ​មាន​នៅ​តែ​បាងកាយ៉ាក​មួយ​គត់ ។

8
ស្ពាន​ធ្វើ​ពី​ថ្ម​ប៉េតុង​ចម្ងាយ ៦៦៦​ម៉ែត្រ ដើរ​ឆ្លង​កាត់​តំបន់​អភិរក្ស​ដើម​កោង​កាង ក្នុង​រមណីយដ្ឋាន​ព្រៃ​កោងកាង​ពាម​ក្រសោប។

5
ភ្ញៀវ​ទេសចរណ៍​ជិះ​ខ្សែ​រ៉ត កម្សាន្ត​ឆ្លង​កាត់​ស្ទឹង​តាតៃ។

2

ទិដ្ឋភាព​ទឹក​ជ្រោះ​តាតៃ​ក្រោម មើល​ទៅ​ពី​ខាង​លើ។💗

Comments

Popular posts from this blog

តើនិស្សិត គួរផ្ដើមការងារបែបណា ដើម្បីអោយមានប្រសិទ្ធិភាព និងឱកាសការងារល្អៗនាពេលអនាគត?

Koh Kong Cloudy mountains