Posts

Showing posts from December, 2019

តើនិស្សិត គួរផ្ដើមការងារបែបណា ដើម្បីអោយមានប្រសិទ្ធិភាព និងឱកាសការងារល្អៗនាពេលអនាគត?

Image
តើនិស្សិត គួរផ្ដើមការងារបែបណា ដើម្បីអោយមានប្រសិទ្ធិភាព និងឱកាសការងារល្អៗនាពេលអនាគត? ជាធម្មតាក្នុងវិស័យការងារ ពិតជាជំរុញអោយយុវជន និងនិស្សិតដែលស្ថិតក្នុងការសិក្សាមហាវិទ្យាល័យ មានសមត្ថភាពគ្រប់គ្រាន់ ដោយឆ្លងកាត់ចំនេះដឹងទាំងក្នុង និងក្រៅសាលា បទពិសោធន៍ ជំនាញ និងវិជ្ជាជីវៈ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារការងារ។​ ដោយហេតុផលបែបនេះ​ មានគន្លឹះមួយចំនួន ដែលយុវជនយើងអាចយកមកប្រើប្រាស់ ដើម្បីឈោងចាប់ឱកាសល្អៗក្នុងវិស័យការងារនាពេលខាងមុខ។ ១. ស្វែងរកការងារស័្មគ្រ និងការងារសង្គម ទាំងក្នុងសង្គម និងបរិបទការងារផ្សេងៗ សំបូរទៅដោយការងារដែលកំពុងជ្រើសរើស សិស្ស និងនិស្សិតអោយធ្វើការបង្វឹកខ្លួនមុនឈានចូលវិស័យការងារពេញលេញ​ ក៏ដូចជាការងារស្ម័គ្រចិត្តនានា ដើម្បីអោយយុវជនបានទទួលនូវបទពិសោធន៍ថ្មី និងការអនុវត្តជាក់ស្ដែងព្រមទាំងបានបណ្ដុះគំនិតយុវជនអោយចេះស្រលាញ់សង្គម បរិស្ថាន និងការអប់រំ។ ២. ស្វែងរកការងារហាត់ការ និងការផ្ដល់ឱកាសការងារមិនទាមទារបទពិសោធន័ ក្នុងការចាប់ផ្ដើមការងារក្នុងជំនាញដែលខ្លួនកំពុងរៀន ខ្ញុំមិនលើកទឹកក្នុងការថ្លឹងថ្លែងទៅលើប្រាក់ខែ រឺកម្រៃដែលទទួលបានពីការងារនោះទេ តែបើខ្វះខាតជីវភាព សូមធ្វើការងារណាក៏បានក...

១០ចំណុច គួរធ្វើដូចម្តេច ដើម្បីអាចទទួលបានការងារល្អមួយ ប្រសិនបើពុំធ្លាប់មាន បទពិសោធន៍ពីមុនមក?

Image
១០ចំណុច គួរធ្វើដូចម្តេច ដើម្បីអាចទទួលបានការងារល្អមួយ ប្រសិនបើពុំធ្លាប់មាន បទពិសោធន៍ពីមុនមក? យល់ដឹង៖   ការងារពិតជាមិនពិបាករកទេ ប៉ុន្តែអ្វីដែលសំខាន់នោះ គប្បីអ្នកត្រូវមានជំនាញ ច្បាស់លាស់ណាមួយ ដែលធ្វើឲ្យខ្លួនឯង និងអ្នកដទៃ អាចមានភាពជឿ លើសមត្ថភាពរូបអ្នកបានផងដែរ។ ខណៈបច្ចុប្បន្ននេះ គេសង្កេតឃើញថា មានសិស្សនិស្សិតរៀនចប់ និងមិនទាន់រៀនចប់ជាច្រើន តែងតែមានការត្អូញត្អែរ ជាហូរហែទាក់ទងជាមួយនឹង ការពិបាកស្វែងរកការងារធ្វើជាដើម ដោយសារតែបច្ចុប្បន្ន គ្រប់ស្ថាប័នមួយចំនួន គឺសុទ្ធសឹងតែតម្រូវទាមទារ ឲ្យមាននូវបទពិសោធន៍ យ៉ាងហោចណាស់ពី ៦ខែទៅ១ឆ្នាំផងដែរ។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាចំណុចខ្លះៗ ដែលជាផ្លូវមួយអាចនាំអ្នក ឲ្យមានការគិតពិចារណា និងស្វែងយល់ឡើងវិញ រៀនពីចំនុចខ្លាំង និងចំនុចខ្សោយ របស់ខ្លួនឯង ឲ្យកាន់តែច្បាស់ ដើម្បីអាចទទួលបាន នូវឱកាសការងារមួយ សមស្របទៅតាមសមត្ថភាព ដែលខ្លួនឯងមាន ទោះបីជាគ្មានបទពិសោធន៍ ពីមុនមកក៏ដោយ សំខាន់ត្រូវមានឆន្ទៈមោះមុត៖ ១.   ត្រូវស្គាល់ខ្លួនឯងឲ្យច្បាស់ ក្នុងករណីនេះ ប្រសិនបើអ្នកសម្រេចចិត្តថា នឹងដាក់ពាក្យស្វែងរកការងារធ្វើ ចំពោះមុខតំណែងសមស្រមណាមួយ អ្នកក៏ត្រូវតែស្គាល់ពីខ្លួនឯងឲ្យច្បាស់ផងដ...

ជំនាញចំនួន៦មានទីផ្សាការងារល្អ និងរកចំណូលបានច្រើន

Image
ជំនាញចំនួន៦មានទីផ្សាការងារល្អ និងរកចំណូលបានច្រើន សួរស្ដីប្អូនៗទាំងអស់គ្នាដែលទើបតែបញ្ចប់ការប្រឡងបាក់ឌុបថ្មីៗនេះ។ជាទូទៅនៅពេលបញ្ចប់ការប្រឡងបាក់ហើយមានប្អូនៗមួយចំនួនតូចខ្លះក៏អាចនឹងរកការងារធ្វើ ប្អូនៗខ្លះក៏មានផែនការបន្តមកសកលវិទ្យាល័យដើម្បីរៀននូវមុខជំនាញដែលខ្លួនបានជ្រើសរើសក្នុងចិត្តរួចហើយ ចំណែកប្អូនៗខ្លះក៏អាចនឹងមិនទាន់ដឹងថាខ្លួនគួររៀនមុខជំនាញអ្វីផងក៏មានដែរ។ ដូច្នេះថ្ងៃនេះតាមការស្រាវជ្រាវរបស់ខ្ញុំផ្ទាល់ខ្ញុំបានឃើញថាមានមុខជំនាញចំនួន៦ដែលកំពុងមានតម្រូវការទីផ្សារការងារខ្លាំង ហើយមានឳកាសរកចំណូលបានច្រើនផងដែរសម្រាប់ប្អូនៗដែលត្រៀមចូលមហាវិទ្យាល័យអាចពិចារណាមើលបាន ចំពោះជំនាញទាំង៦នោះមានដូចខាងក្រោម៖ ១.ជំនាញIT ដោយសារតែពិភពលោកកំពុងតែមានការរីកចម្រើនខ្លាំងផ្នែកបច្ចេកវិទ្យា ពត៌មានវិទ្យា។ បច្ចុប្បន្ននេះស្ទើតែរាល់អ្វីៗដែលមនុស្សធ្វើសុទ្ឋតែប្រើប្រាស់ បច្ចេកវិទ្យាITដូចជា ការលក់ដូរទំនិញសេវាកម្ម ការធ្វើដំណើរ រៀនតាមInternet ប្រព័ន្ឋទួរគមនាគមន៏ ប្រព័ន្ឋគ្រប់គ្រងអាជីវកម្ម ប្រព័ន្ឋគ្រប់គ្រងស្ថាប័នផ្សេងៗ។ល។ សុទ្ឋសឹងតែប្រើប្រាស់បច្ចេកវិទ្យា IT ទាំងអស់ ហើយបើនិយាយពីធនធានមនុស្សទាក់ទងនឹងផ្នែកITនេះនៅក្នុងប្រទេសកម្ពុ...

You life will change if you follow like that

មុននឹងផ្សងរកការងារ ល្អៗ ដែលអ្នកពេញចិត្ត អ្នកគួរសួរសំណួរទាំងនេះទៅខ្លួនឯង ជាមុនសិន។ ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹង៖   ១) តើអ្នកចង់ធ្វើអ្វី៖   មុនគេបង្អស់ អ្នកគួរសួរខ្លួនឯង ថា តើអ្នកចង់ធ្វើអ្វីឲ្យប្រាកដ? តើវានោះជាអ្វីទៅ? បន្ទាប់មក កត់ត្រាវាទុក ឲ្យបានច្រើន តាមតែអាចធ្វើទៅបាន រួចស្វែងរកគំនិតគន្លឹះដែលអ្នកគិតថា ល្អឥតខ្ចោះជាងគេ។   ២) តើអ្នកសម្រេចវាដូចម្ដេច៖   តើអ្នកមានវិធានការយ៉ាងណាខ្លះ ដែលអ្នកគ្រោង នឹងធ្វើវា? តើអ្នកមានផ្លូវងាយស្រួល ណាខ្លះ ដើម្បីសម្រេចកិច្ចការទាំងនោះ? ប្រសិន បើអ្នកមានផ្លូវ ដ៏ងាយស្រួល ដើម្បីដើរ ខណៈដែលអ្នកដទៃ មិនមាននោះ អ្នកនឹងឆាប់ទទួលបានការងារដែលអ្នកចង់បាន ដោយមិនបារម្ភ។   ៣) តើអ្នកទទួលស្គាល់ការពិតឬ ទេ៖   មនុស្សដែលជោគជ័យ តែងធ្វើអ្វីដែលអ្នកដទៃ មិនចង់ធ្វើ។ ទោះបីពួកគេធ្វើការងារមួយ ដែលពួកគេពេញចិត្ត ហើយ តែពេលខ្លះក៏នៅមាន ឱកាសជួបការងារដែលអ្នកមិនពេញចិត្ត ផងដែរ។ ដូចជាអ្នកចង់ធ្វើការងារណាដែលគ្មានមនុស្សច្រើនជុំវិញ តែអ្នកមិនអាចជៀសរួចទេ ព្រោះ ត្រូវទៅជួបអតិថិជន ។ ដូចនេះ អ្នកត្រូវ រៀនទទួលស្គាល់ការពិត មិនថា ការងារដូចម្ដេច ទេ អ្នកគប្បីហ៊ានពុះពារ ទៅមុខ ទើបបានសម្រេច៕ ប...

KOH KONG PROVINCE

Image
  តំបន់​ទេសចរណ៍​​នៅ​​ខេត្ត​កោះកុង កោះកុងៈ កោះកុង មាន​តំបន់​ទេសចរណ៍​ជាច្រើន​ ដែល​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​នេះ និង​មកពី​ខេត្ត​ក្រុង​ផ្សេងៗ​ទៀត​និយម​ទៅ​លេង​កម្សាន្ត។ តំបន់​ទេសចរណ៍​ទាំងនោះ​មាន​ដូចជា រមណីយដ្ឋាន​ព្រៃ​កោងកាង​ បាងកាយ៉ាក ឃុំ​ពាមក្រសោប ទឹកជ្រោះ​តាតៃ ទឹកជ្រោះ​តាប៉ន និង​តំបន់​ច្រកទ្វារ​អន្តរជាតិ​កម្ពុជាថៃ​ ចាំយាម។ បាងកាយ៉ាក​ ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ឆ្នេរសមុទ្រ​នៃ​ព្រៃ​កោងកាង​ ដែល​ស្ថិត​នៅក្នុង​ឃុំ ​ពាមក្រសោប ​ស្រុក​មណ្ឌលសីមា ​ខេត្ត​កោះកុង​ និង​មាន​ផ្ទះសំណាក់​លម្ហែកាយ​តាម​របៀប​ម៉ូតែល​ ដោយ​ផ្ទះ​នីមួយៗ​នៅ​ដាច់​ពី​គ្នា​ ខ្លះ​មាន​បន្ទប់​មួយ​ ខ្លះ​មាន​ពីរ​បន្ទប់​ សង់​ឡើង​នៅលើ​ផ្ទៃទឹក​ តាម​ចន្លោះ​ដើម​កោងកាង​ និង​មាន​បំពាក់​ដោយ​ម៉ាស៊ីន​ត្រជាក់​ ទូទឹកកក​ទៀត​ផង​។​ ប៉ុន្តែ​អ្វី​ដែល​ទាក់ទាញ​ជាង​នេះ នៅពេល​រាត្រី​ចូល​មក​ដល់​ ពិសេស​នៅ​រដូវ​ប្រាំង ភ្ញៀវទេសចរ​ទាំងឡាយ​ដែល​ភាគច្រើន​ជា​ជនបរទេស ក្រៅពី​ទស្សនា​នៅពេល​ថ្ងៃ​រួច​ហើយ​នោះ ​នៅពេល​រាត្រី​ គេ​បាន​នាំគ្នា​ជិះ​ទូក​កាត់​ព្រៃ​កោងកាង​មើល​ពន្លឺ​អំពិលអំពែក​ហាក់បី ​ដូច​ហ្វូង​តារា​រយពាន់​នៅលើ​មេឃ​ ដែល​ទិដ្ឋភាព​បែប​នេះ...

Koh Kong Cloudy mountains

Image
ចង់ស្គាល់ឋានសួគ៌ក្រោមមេឃ ទៅលេងស្ទឹងពពកខេត្តកោះកុងពិតជាមិនខកបំណង          តំបន់ទេសចរណ៍ធម្មជាតិ នៅក្នុងប្រទេសកម្ពុជាបានលេចរូបរាងជាបន្តបន្ទាប់នៅស្ទើរគ្រប់ខេត្តក្រុងនៅក្នុងប្រទេស ហើយបានទាក់ទាញភ្ញៀវជាតិ អន្តរជាតិ ជាពិសេសអ្នកចូលចិត្តធ្វើដំណើររុករក បានទៅផ្តិតយកនូវរូបភាពទេសភាពប្លែកៗពីគ្នាពីតំបន់មួយទៅតំបន់មួយ ។😇😇           ប្រសិនបើយើងក្រឡេកទៅមើលខេត្តកោះកុងវិញ ក៏មានកន្លែងទាក់ទាញបែបធម្មជាតិមិនចាញ់ខេត្តដទៃដែរ ដូចជារមណីយដ្ឋានទឹកធ្លាក់តាតៃ ព្រៃកោងកាង ក៏ដូចជានៅតាមកោះនានាជាដើម ។​ ថ្មីៗនេះ ស្រុកស្រែអំបិល ក៏បានរំលេចនូវតំបន់ទេសចរណ៍ធម្មជាតិដ៏ល្អប្រណិតមួយទៀតដូចនៅលើឋានសួគ៌នោះគឺ ស្ទឹងពពក ដែលយើងអាចមើលឃើញពពកនៅផ្តុំគ្នាជាច្រើន ហើយមានខ្យ់បក់ដូចជាទឹកស្ទឹងកំពុងហូរ ។
Image
សៀមរាបពិតជាអស្ចារ្យ